ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់ឱកាសការងារជូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ នាថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៨:០០នាទីព្រឹក នៅឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងលោកជំទាវ បានមកជួបសំណេះសំណាល សាកសួរសុខទុក្ខបុគ្គលិក កម្មករ និងទទួលស្វាគមន៍ពលករខ្មែរដែលទើបតែវិលត្រឡប់មកពីប្រទេសថៃវិញ បានមកចូលបម្រើការងារនៅក្នុងចំការដូងប្រេង និងកៅស៊ូដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប ចំនួន១៤៤នាក់ ស្មើនឹង៥៧គ្រួសារ។
ក្នុងពិធីសំណេះសំណាលនេះមានការចូលរួមពី ថ្នាក់ដឹកនាំក្រុមហ៊ុនម៉ុង ឫទ្ធី គ្រុប, តំណាងក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ, អាជ្ញាធរឃុំតានៃ បុគ្គលិក កម្មករចំការដូងប្រេង និងពលករសរុបប្រមាណ ៣៥០នាក់។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានឧបត្ថម្ភដល់គ្រួសារពលករក្នុងមួយគ្រួសារទទួលបាននូវ៖ អង្ករ១បាវ៥០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, សាច់ជ្រូក៣គីឡូក្រាម, មី១កេស, ស្ករស២គីឡូក្រាម និងថវិកាចំនួន១០០,០០០រៀល និងកម្មករចាស់មកចូលរួមចំនួន១៨៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥០,០០០រៀល និងស្ករស២គីឡូក្រាម សរុបថវិកាចំណាយផ្ទាល់ខ្លួនរបស់ឯកឧត្តមទាំងអស់ ចំនួន ៣២,៦០២,០០០រៀល។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧